← គម្រោងអាន
គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង រ៉ូម 8:3

ជ័យជម្នះលើសេចក្ដីស្លាប់
៧ ថ្ងៃ
យើងតែងតែធ្លាប់ឮមកថា៖ «កុំទៅខ្វល់... ជីវិតវាតែប៉ុណ្ណឹង» ប៉ុន្តែពាក្យពេចន៍ដែលយើងធ្លាប់ឮម្ដងហើយម្ដងទៀតទាំងនេះ វាមិនជួយឱ្យការបាត់បង់មនុស្សដ៏ជាទីស្រឡាញ់របស់យើង ងាយបំបាត់និងបន្ធូរបន្ថយការឈឺចាប់របស់យើងនោះទេ។ ចូររៀនរត់ទៅរកព្រះជាម្ចាស់ នៅពេលដែលអ្នកប្រឈមនឹងបញ្ហាដ៏លំបាកបំផុតមួយនៃជីវិតនោះចុះ។

ធ្វើដំណើរដោយគ្មានសម្ពាយ
៧ ថ្ងៃ
នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។