គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ទំនុកតម្កើង 23:6

ទំនុកចិត្ដជឿជាក់
៤ ថ្ងៃ
ព្រះជាម្ចាស់ចង់ឱ្យអ្នកដឹងថា អ្នកបានទទួលការសង្គ្រោះ ហើយនឹងបានទៅ ស្ថានបរមសុខ! ទំនុកចិត្ដជឿជាក់ អាចរីកចម្រើនឡើង តាមរយៈការជួបជាមួយនឹងព្រះជាម្ចាស់ និងតាមការចំណាយពេលជាមួយនឹងព្រះបន្ទូលរបស់ទ្រង់។ ខព្រះគម្ពីរមានជាបន្តបន្ទាប់ នឹងអាចជួយឱ្យអ្នក មានទំនុកចិត្ដជឿជាក់យ៉ាងប្រាកដ នៅក្នុងព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតតទៅ ជាពិសេសនៅពេលដែលអ្នកបានទន្ទេញចងចាំ ខព្រះគម្ពីរទាំងប៉ុន្មាននោះ។ ចូរអនុញ្ញាតឱ្យជីវិតរបស់អ្នក ទទួលបានការបំផ្លាស់បំប្រែ ដោយការទន្ទេញចាំនូវខព្រះគម្ពីរទាំងនោះ! សម្រាប់ការទទួលបានប្រព័ន្ធខព្រះគម្ពីរចងចាំ ដែលធំធេង និងស៊ីជម្រៅជាងនេះ សូមចូលទៅកាន់៖ http://www.MemLok.com

ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់
៧ ថ្ងៃ
អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រៀនបងប្អូនឲ្យងាកចេញឆ្ងាយពីសម្រែកប្រឆាំងតវ៉ាហើយក៏ដាស់បងប្អូនឲ្យចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅកាន់ព្រះសូរសៀងរបស់ទ្រង់ផង។

ធ្វើដំណើរដោយគ្មានសម្ពាយ
៧ ថ្ងៃ
នារដូវកាលណូអែលប្រកបដោយភាពមមាញឹក មនុស្សយើងភាគច្រើនតែងមានអារម្មណ៍តានតឹង និងថប់ព្រួយ ដោយព្រោះសម្ពាធគ្រួសារ រឿងថវិកា ការសម្រេចចិត្តភ្លាមៗ និងការខកចិត្តក្នុងក្ដីរំពឹង។ អញ្ចឹង ចូរបែរមកណេះ។ ចូរសម្រាកហើយដកដង្ហើមមួយៗ។ អ្នកអាចចាប់ផ្ដើមគម្រោងអានពី Life.Church ដើម្បីបានទទួលនិងដឹងថាបន្ទុកដែលអ្នកកំពុងតែស្ពាយ នោះប្រហែលមិនមែនជាបន្ទុកដែលព្រះស្នើឱ្យអ្នកស្ពាយនោះឡើយ។ អញ្ចឹង តើអ្នកអាចទម្លាក់សម្ពាយនោះបានដែរឬទេ? តោះមកធ្វើដំណើរ ដោយពុំមានសម្ពាយជាប់តាមខ្លួន។