គម្រោងអាន

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 23:2

ទំនុកចិត្ដជឿជាក់

ទំនុកចិត្ដជឿជាក់

៤ ថ្ងៃ

ព្រះ​ជាម្ចាស់​ចង់​ឱ្យ​អ្នក​ដឹង​ថា អ្នក​បាន​ទទួល​ការ​សង្គ្រោះ ហើយ​នឹងបាន​ទៅ ស្ថាន​បរម​សុខ! ទំនុកចិត្ដជឿជាក់ អាចរីកចម្រើនឡើង ​តាម​រយៈការ​ជួប​ជាមួយ​នឹងព្រះជាម្ចាស់​ និងតាម​ការ​ចំណាយ​ពេល​ជាមួយនឹង​ព្រះបន្ទូល​របស់​ទ្រង់។ ខ​ព្រះគម្ពីរ​មានជាបន្តបន្ទាប់ ​នឹង​អាច​ជួយ​ឱ្យអ្នក មានទំនុកចិត្ដជឿជាក់យ៉ាងប្រាកដ នៅក្នុងព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតតទៅ ជាពិសេសនៅពេលដែលអ្នកបានទន្ទេញចងចាំ ខព្រះគម្ពីរទាំងប៉ុន្មាននោះ។ ចូរអនុញ្ញាតឱ្យជីវិតរបស់អ្នក ទទួលបានការបំផ្លាស់បំប្រែ ដោយការទន្ទេញចាំនូវខព្រះគម្ពីរទាំងនោះ! សម្រាប់ការទទួលបានប្រព័ន្ធខព្រះគម្ពីរចងចាំ ដែលធំធេង និងស៊ីជម្រៅជាងនេះ សូមចូលទៅកាន់៖ http://www.MemLok.com

បន្ទប់ដកខ្យល់ដង្ហើម

បន្ទប់ដកខ្យល់ដង្ហើម

៥ ថ្ងៃ

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់... អ្នកជាមនុស្សមិនខ្ជះខ្ជាយពេលវេលាឡើយ។ ប៉ុន្តែ មើលទៅអ្នក ដូចជាល្ហិតល្ហៃ អស់កម្លាំងខ្លាំងណាស់។ ប្រហែលជាអ្នកត្រូវការសម្រាកបន្តិច ត្រូវការ ទីសម្រាកដកខ្យល់ដង្ហើម បន្តិចហើយ មើលទៅ។ មានការអញ្ជើញដ៏សាមញ្ញ ហើយក៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកផងដែរ។ ព្រះជាម្ចាស់ទ្រង់កំពុងតែ ផ្ដល់ឲ្យអ្នកនូវផ្លូវមួយ ដើម្បីឲ្យអ្នកអាចដោះដូរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់អ្នក ជាមួយនឹងពេលវេលាមួយដែលនឹងនាំឲ្យអ្នកទទួលបាននូវសន្តិភាព។ គម្រោងអានមួយនេះ នឹងបង្ហាញឲ្យអ្នករកឃើញអំពីរបៀបនោះ។