គម្រោងអាន

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 2:6

ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)

ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)

៧ ថ្ងៃ

តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។ 

អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែល

អធិស្ឋានជាមួយចិត្តដ៏ស្ញប់ស្ញែងក្នុងរដូវណូអែល

៧ ថ្ងៃ

រឿងណូអែលមានហេតុការណ៍ភ្ញាក់ផ្អើលពីមួយរឿងទៅមួយរឿង។ ប៉ុន្តែរឿងលម្អិតខ្លះ បានធ្វើឱ្យអ្នកស្ដាប់ គាត់ស៊ាំ រហូតដល់ហេតុការណ៍ទាំងនោះបាត់បង់នូវឥទ្ធិពលរបស់វា។ សេចក្ដីអធិស្ឋានខ្លីៗ ក្នុងពេលវេលាស្មឹងស្មាធិ៍ជាមួយព្រះទាំងនេះ នឹងជួយដល់អ្នកឱ្យស្ថិតនៅក្នុងទីដ៏ជ្រាលជ្រៅនៃព្រឹត្តិការណ៍ ដែលអ្នកមិនធ្លាប់នឹកដល់ និងជាហេតុដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត គឺថា៖ ព្រះជាម្ចាស់ផ្ទាល់ បានក្លាយមកជាមនុស្សម្នាក់រួមជាមួយនឹងយើងរាល់គ្នា។ សេចក្ដីអធិស្ឋាននីមួយៗបានតាក់តែងដោយលោក ដាវីឌ ម៉ាធីស (David Mathis) ដែលជាអ្នកប្រតិបត្តិបោះពុម្ពរបស់ព័ន្ធកិច្ច ប្រាថ្នាចង់បានព្រះ (desiringGod.org) និងជាគ្រូគង្វាលនៅឯក្រុមជំនុំទីក្រុង (Cities Church) នៅក្នុងទីក្រុង សេន ផល (Saint Paul) នៃរដ្ឋ មីនីសូតា (Minnesota)។

ព្រះយេស៊ូវស្រឡាញ់ខ្ញុំ

ព្រះយេស៊ូវស្រឡាញ់ខ្ញុំ

៧ ថ្ងៃ

ប្រសិនបើមាននរណាម្នាក់មកសួរអ្នក៖ «តើខ្ញុំត្រូវជឿលើអ្វី ដើម្បីឱ្យខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទ?» នោះតើអ្នកនឹងត្រូវឆ្លើយទៅគេថាយ៉ាងណា? ដោយការប្រើប្រាស់ឃ្លានៃពាក្យមាននៅក្នុងបទចម្រៀងដ៏ជាទីស្រឡាញ់ "ព្រះយេស៊ូវស្រឡាញ់ខ្ញុំ នេះខ្ញុំដឹង ដ្បិតព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹង - Jesus loves, this I know, for the Bible tells me so" នោះមានអតីតអ្នកយកព័ត៌មានក្លាយជាគ្រូគង្វាលម្នាក់ គាត់ចង់ជួយអ្នកឱ្យយល់ពីអ្វីដែលអ្នកជឿ ហើយដឹងថាដោយព្រោះហេតុអ្វី។ កវីនិពន្ធដ៏ល្បី ដោយសៀវភៅរបស់គាត់បានលក់ដាច់យ៉ាងច្រើន គឺលោក ចន អេស ឌីគឺសិន (John S. Dickerson) ពន្យល់យ៉ាងច្បាស់លាស់ ហើយដោយស្មោះនូវជំនឿសំខាន់ៗរបស់គ្រីស្ទបរិស័ទ ហើយគូរបង្ហាញយ៉ាងមានអំណាចពីហេតុផល ថាហេតុអ្វីបានជាជំនឿទាំងនោះចាំបាច់។