គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ម៉ាថាយ 5:12

ការឈឺចាប់
4 ថ្ងៃ
ការរងទុក្ខលំបាកជាផ្នែកមួយនៃមូលដ្ឋានគ្រឹះនៃជំនឿគ្រីស្តបរិស័ទ។ 2ធីម៉ូថេ 3:12 ហើយការឆ្លើយតបដែលត្រឹមត្រូវគឺចំរើនឡើងតាមការជួបជាមួយនឹងព្រះជាម្ចាស់ ហើយនឹងការសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះ។ ខគម្ពីរដែលអ្នកនឹងត្រូវចងចាំ នឹងលើកទឹកចិត្តអ្នកអោយឆ្លើយតបតាមរបៀបត្រឹមត្រូវទៅកាន់ការរងទុក្ខលំបាក។ ចូរអោយជីវិតអ្នកត្រូវបានបំផ្លាស់បំប្រែដោយចងចាំនូវខព្រះគម្ពីរ! សំរាប់ប្រព័ន្ធដែលងាយក្នុងការចងចាំខព្រះគម្ពីរ ចូលទៅកាន់ http://www.MemLok.com

ការតមរយៈពេល ២១ ថ្ងៃ
21 ថ្ងៃ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់
28 ថ្ងៃ។
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។