YouVersion Logo
Search Icon

អេសាយ 46

46
គ្មានអ្នកណាដូចព្រះ
1ព្រះបេល​លុតចុះ ព្រះនេបូរ​ឱនចុះ​;
រូបបដិមាករ​របស់ព្រះទាំងនោះ​នៅ​លើ​សត្វពាហនៈ និង​សត្វស្រុក​។
វត្ថុផ្ទុក​របស់អ្នករាល់គ្នា​ដែល​ត្រូវបាន​ផ្ទុក​នោះ ជា​បន្ទុក​លើ​សត្វ​ដែល​នឿយហត់​។
2ព្រះទាំងនោះ​ឱនចុះ ក៏​ក្រាបចុះ​ជាមួយគ្នា​;
ពួកវា​រំដោះ​បន្ទុក​ទាំងនោះ​ឲ្យរួច​មិនបានឡើយ
គឺ​ខ្លួនវា​ក៏​ត្រូវ​នាំទៅ​ជា​ឈ្លើយសឹក​ដែរ​។
3“វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល
ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ
ហើយ​បាន​បី​តាំងពី​កំណើត​អើយ
ចូរ​ស្ដាប់​យើង​!
4គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ សូម្បីតែ​ដល់​វ័យចំណាស់​របស់អ្នក​;
យើង​នឹង​ផ្ទុក​អ្នក រហូតដល់​អ្នក​មាន​សក់ស្កូវ​;
យើង​បាន​បង្កើត​អ្នក ហើយ​យើង​នឹង​បី​;
យើង​នឹង​ផ្ទុក ហើយ​យើង​នឹង​រំដោះ​ផង​។
5តើ​អ្នករាល់គ្នា​នឹង​ប្រដូច​យើង​នឹង​អ្នកណា
ហើយ​ផ្ទឹម​យើង​ឲ្យស្មើ​នឹង​អ្នកណា
ក៏​ប្រៀបធៀប​យើង​នឹង​អ្នកណា
បានជា​ពួកយើង​បាន​ដូចគ្នា​?
6អ្នកដែល​ចាយ​មាស​យ៉ាងខ្ជះខ្ជាយ​ពី​កាបូបលុយ
ហើយ​ថ្លឹង​ប្រាក់​លើ​ជញ្ជីង គេ​ជួល​ជាងទង
ជាងនោះ​ក៏​ធ្វើ​វា​ជា​ព្រះ​មួយ
នោះ​គេ​ក្រាបចុះ​ថ្វាយបង្គំ​។
7គេ​លើក​រូបនោះ​សែង​លើ​ស្មា ហើយ​តម្កល់​វា​នៅ​កន្លែង​របស់វា
នោះ​វា​នៅឈរ ឥត​ចាកចេញ​ពី​កន្លែង​របស់វា​ឡើយ​។
ទោះបីជា​គេ​ស្រែក​ទៅ​រូបនោះ​ក៏ដោយ ក៏​វា​មិន​ឆ្លើយ​ដែរ
វា​នឹង​មិន​សង្គ្រោះ​គេ​ពី​ទុក្ខវេទនា​របស់គេ​ឡើយ​។
8ពួកអ្នក​បះបោរ​អើយ
ចូរ​នឹកចាំ​ការនេះ ហើយ​បង្ហាញ​ខ្លួន​ជាមនុស្សប្រុស
ចូរ​គិតឡើងវិញ​ចុះ​!
9ចូរ​នឹកចាំ​ការ​ពីមុន​តាំងពីបុរាណមក
ដ្បិត​យើង​ហ្នឹងហើយ​ជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។
គឺ​យើង​ហ្នឹងហើយ​ជា​ព្រះ ហើយ​គ្មានអ្នកណា​ដូច​យើង​ឡើយ​។
10តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់
តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច
ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់
យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។
11យើង​បាន​ហៅ​សត្វហើរចាប់រំពា​មួយ​ឲ្យមក​ពី​ទិសខាងកើត
គឺ​ហៅ​មនុស្ស​ម្នាក់​សម្រាប់​ផែនការ​របស់យើង​ឲ្យមក​ពី​ស្រុក​ឆ្ងាយ​។
មែនហើយ យើង​បាន​និយាយ
មែនហើយ យើង​នឹង​ធ្វើឲ្យ​ការនេះ​កើតឡើង​;
យើង​បាន​គ្រោងទុក
មែនហើយ យើង​នឹង​បំពេញ​ការនេះ​ឲ្យសម្រេច​។
12ពួកអ្នក​មានចិត្តរឹង ដែល​នៅឆ្ងាយ​ពី​សេចក្ដីសុចរិត​អើយ
ចូរ​ស្ដាប់​យើង​!
13យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ
សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ
ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។
យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន
ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង#46:13 យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែលផង―ឬ “យើង​នឹងតាំង​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន សម្រាប់អ៊ីស្រាអែលជា​សិរីរុងរឿង​របស់យើង”។”៕

Currently Selected:

អេសាយ 46: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in