ព្រះយេស៊ូវមានបន្ទូលតបថា៖“តើអ្នករាល់គ្នាមិនដែលអានទេឬថា ព្រះអង្គដែលនិម្មិតបង្កើតមនុស្សតាំងពីដើមដំបូង បានបង្កើតពួកគេជាប្រុស ជាស្រី រួចមានបន្ទូលថា:
‘ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយ
ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន
រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ’ ?