1
ម៉ាថាយ 18:20
ព្រះគម្ពីរខ្មែរសាកល
GKHB
ដ្បិតកន្លែងណាដែលមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមរបស់ខ្ញុំ ខ្ញុំក៏នៅទីនោះក្នុងកណ្ដាលចំណោមពួកគេដែរ”។
Compare
Explore ម៉ាថាយ 18:20
2
ម៉ាថាយ 18:19
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាម្ដងទៀតថា ប្រសិនបើពីរនាក់ក្នុងអ្នករាល់គ្នាមានចិត្តតែមួយនៅលើផែនដីអំពីអ្វីក៏ដោយដែលពួកគេទូលសុំ នោះព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងសម្រេចឲ្យពួកគេ។
Explore ម៉ាថាយ 18:19
3
ម៉ាថាយ 18:2-3
ព្រះយេស៊ូវទ្រង់ហៅក្មេងម្នាក់មក ឲ្យឈរនៅកណ្ដាលចំណោមពួកគេ ហើយមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែអ្នករាល់គ្នាប្រែគំនិតហើយបានដូចជាក្មេង ពុំនោះទេ អ្នករាល់គ្នានឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
Explore ម៉ាថាយ 18:2-3
4
ម៉ាថាយ 18:4
ដូច្នេះ អ្នកណាក៏ដោយដែលបន្ទាបខ្លួនដូចក្មេងនេះ អ្នកនោះធំជាងក្នុងអាណាចក្រស្ថានសួគ៌។
Explore ម៉ាថាយ 18:4
5
ម៉ាថាយ 18:5
អ្នកណាក៏ដោយដែលទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ។
Explore ម៉ាថាយ 18:5
6
ម៉ាថាយ 18:18
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ។
Explore ម៉ាថាយ 18:18
7
ម៉ាថាយ 18:35
ព្រះបិតាសួគ៌របស់ខ្ញុំក៏នឹងធ្វើយ៉ាងនោះដល់អ្នករាល់គ្នាដែរ ប្រសិនបើអ្នករាល់គ្នាម្នាក់ៗមិនលើកលែងទោសឲ្យបងប្អូនរបស់ខ្លួនអស់ពីចិត្តរបស់អ្នករាល់គ្នាទេ”៕
Explore ម៉ាថាយ 18:35
8
ម៉ាថាយ 18:6
“ប៉ុន្តែអ្នកណាក៏ដោយដែលធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះដែលជឿលើខ្ញុំជំពប់ដួល នោះប្រសើរជាងសម្រាប់អ្នកនោះ ដែលព្យួរត្បាល់កិនដ៏ធំនឹងករបស់គាត់ ហើយពន្លិចទៅក្នុងជម្រៅសមុទ្រ។
Explore ម៉ាថាយ 18:6
9
ម៉ាថាយ 18:12
តើអ្នករាល់គ្នាគិតដូចម្ដេច? ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្នុងចៀមទាំងនោះវង្វេងបាត់ តើគាត់មិនទុកចោលចៀមកៅសិបប្រាំបួននៅតាមភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ?
Explore ម៉ាថាយ 18:12