ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នា; អ្នកណាក៏ដោយដែលចង់ធ្វើជាមេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាបាវបម្រើរបស់អ្នករាល់គ្នា ដូចដែលកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។