YouVersion Logo
Search Icon

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

DAY 6 OF 35

ថ្ងៃនេះយើងនឹងផ្តោតអារម្មណ៍លើការយាងចូលទីក្រុងយេរូសាឡឹមរបស់ព្រះយេស៊ូ។ ពីរថ្ងៃមុនយើងបានឃើញនៅក្នុងគម្ពីរយ៉ូហានជំពូក ២១ ថាប្រជាជនបានមករកព្រះមេស្ស៊ីដោយកាន់ធាងដូង។ ពួកគេបានគោរពនិងសរសើរទ្រង់អស់ពីចិត្ត។ ប៉ុន្តែក្នុងគម្ពីរម៉ាថាយបានបង្ហាញយើងនូវព័ត៌មានមួយចំនួន។ ហើយជាញឹកញាប់ពត៌មានទាំងនេះគឺជាគន្លឹះនៃការសម្រេចចិត្ត។ ប្រជាជនមិនត្រឹមតែគ្រវីធាងដូងប៉ុណ្ណោះទេ ពួកគេថែមទាំងដាក់អាវធំក្រាលធ្វើជាផ្លូវទៀតផង។ ដូច្នេះសត្វលាអាចដើរឆ្លងកាត់បាន។

ជាការពិតណាស់ការនេះមានអត្ថន័យជ្រាលជ្រៅជាងអ្វីយើងឃើញ។ កាត់យកធាងដូងមកគឺជារឿងមួយផ្នែក មែកធាងទាំងនោះជាសម្បត្តិសាធារណៈហើយមិនបាច់ចំណាយអ្វីទាំងអស់។ ប៉ុន្តែការដាក់ខោអាវមកក្រាលធ្វើជាផ្លូវហើយអោយលាដើរជាន់គឺជារឿងផ្សេងមួយទៀត។

នេះគឺជាអ្វីដែលមានលក្ខណៈផ្ទាល់ខ្លួន។ ការថ្វាយបង្គំព្រះជាម្ចាស់ និងគ្រវីធាងដូងជាមួយ​ គឺជាសេចក្តីល្អនិងមានអត្ថប្រយោជន៍មួយ ប៉ុន្តែតើអ្នកសុខចិត្តប្រគល់ការឈឺចាប់អោយទៅព្រះយេស៊ូវដែរឬទេ?

គោលដៅនៃសេរីភាព #ព្រះយេស៊ូ2020 គឺដើម្បីចូលទៅក្នុងសេរីភាពថ្មីមួយ។ ប៉ុន្តែសេរីភាគឺមិនមែនតែងតែអាស្រ័យលើអ្វីដែលព្រះធ្វើសម្រាប់អ្នកប៉ុណ្ណោះទេ ដូចគ្នាផងដែរ តើអ្វីដែលអ្នកស្មគ្រ័ចិត្តផ្តល់ទៅវិញ?

តើអ្វីដែលអ្នកត្រៀមខ្លួននិងបោះបង់​ ? តើអ្នកចង់ផ្តល់អោយទ្រព្យសម្បត្តិរបស់អ្នកទៅកន្លែងណា? ថ្ងៃនេះយើងមិនមែននិយាយពីអ្វីដែលព្រះយេស៊ូបានធ្វើសម្រាប់យើងទេ ប៉ុន្តែនិយាយអំពីអ្វីដែលយើងចង់ធ្វើសម្រាប់ទ្រង់។

ការអនុវត្ត

គិតអំពីកន្លែងណា​ដែលអ្នកចង់ធ្វើសប្បុរសធម៌ថ្ងៃនេះ។ តើអ្នកចង់ជួយខាងផ្នែកហិរញ្ញវត្ថុ ឬធ្វើអំណោយដល់អ្នកណា?

Joel Suter, ICF Luzern

Scripture

About this Plan

#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យ​រំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។

More