#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

កម្មវិធី Netflix, Amazon-Prime / Prime Video, Spotify, Youtube, WhatsApp, Telegram, Snapchat, Bible Apps, Instagram, Facebook, AliExpress, ផ្សារទំនើបទិញឥវ៉ាន់ ... អីយ៉ា! មិនធ្លាប់មានពីមុនទេ មនុស្សយើងមានជម្រើសច្រើនណាស់ដើម្បីធ្វើឲ្យជីវិតរបស់យើងមានរូបរាងថ្មី ឬជួយយើងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅទូទាំងពិភពលោក។
យើងទាំងអស់គ្នាស្រឡាញ់កម្មវិធីទាំងនេះ
ខ្ញុំអាចមានទំនាក់ទំនងជាមួយមនុស្សច្រើនជាងពីមុន ហើយខ្ញុំសប្បាយចិត្តនឹងវា។ ខ្ញុំអាចជ្រើសរើសគម្រោងអានព្រះគម្ពីរ ដែលខ្ញុំត្រូវការសម្រាប់ខណៈពេលខ្ញុំកំពុងជួបក្នុងជីវិតរបស់ខ្ញុំ ហើយទាំងនោះមិនគិតថ្លៃទៀត។ ប៉ុន្តែទំនាក់ទំនងរបស់ខ្ញុំដែលខ្ញុំអាចបណ្ដុះតាមរយៈបណ្តាញសង្គមអិនធឺណែតនេះគឺមិនសូវជាស៊ី
ជម្រៅ ព្រោះខ្ញុំត្រូវសរសេរទៅមនុស្សយ៉ាងហោចណាស់ ២០ នាក់។ ហើយដោយសារតែជម្រើសដ៏ល្អនៃគំរោងព្រះគម្ពីរច្រើន ដែល “មិនអាចសម្រេចចិត្តបាន” ខ្ញុំមិនបានរៀបចំភ្ជាប់ទំនាក់ទំនងជាមួយព្រះបានល្អទេ។ ភាគច្រើននៅតែមានលក្ខណៈទំនើប។
យើងមករកព្រះពេញមួយទំហឹង រឺក៏លើសទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃទៅទៀត ហើយជារឿយៗយើងមិនបានរៀបចំធ្វើឲ្យទំនាក់ទំនងនេះមានភាពជិតស្និតគ្នា
ឬក៏និងមនុស្សដែលស្និតនឹងយើងបានទេ ដោយសារតែត្រូវបានរំខានដោយគំនិត ឬ កិច្ចការផ្សេងៗ។ ល។ ថ្មីៗនេះរឿងនេះច្រើនពេកសម្រាប់ខ្ញុំ ខ្ញុំចង់ភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយចំណាយពេលច្រើនជាង ៥ នាទីជាមួយទ្រង់ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន។
បន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលមកកាន់ខ្ញុំ (អរគុណព្រះជាម្ចាស់ ទ្រង់នៅតែរករៀបចំផ្លូវសម្រាប់អ្នក និង ខ្ញុំ) ។ចូរស្វែងរកដំណោះស្រាយ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញ។ " ព្រះយេស៊ូផ្ទាល់បានតមអាហារអស់រយៈពេល ៤០ ថ្ងៃ ដូច្នេះទ្រង់អាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះវរបិតា។
ការអនុវត្ត
ឥឡូវនេះចំណាយពេលអធិដ្ឋាន ហើយគិតអំពីផ្នែកណាមួយនៃជីវិតរបស់អ្នក ដែលអ្នកអាចធ្វើការតមអាហារ ដើម្បីឲ្យព្រះយេស៊ូវអាចបំពេញអ្នកម្តងទៀត។ ពេលខ្លះមានភាពងាយស្រួលក្នុងការតមអាហារជាមួយអ្នកដទៃ។ គិតអំពីអ្នកណាដែលអាចតមអាហារជាមួយអ្នក។
Danila Rodriguez, ICF Karlsruhe
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
Related Plans

Breakout

THINGS OF HEAVEN (Where We Come From) with Red Rocks Worship

Doing Business God’s Way

Understanding the Power of Testimony

Spirit Calling

Your Reset Life

One New Humanity: Mission in Ephesians

Lead Boldly: Leading From Wholeness, Not Wounds

Losing to Win, Serving to Lead, Dying to Live
