#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

រឿងមួយដែលខ្ញុំចាំយ៉ាងច្បាស់គឺ កាលពីឆ្នាំមុននៅពេលដែលយើងរៀបចេញដំណើរទៅវិស្សមកាលជាលក្ខណៈគ្រួសារទាំងមូល ហើយយើងត្រូវបើកឡានអស់រយៈពេល១០ម៉ោង។ កូនៗខ្ញុំគ្មាននរណាសប្បាយចិត្តទេ ពេលត្រូវជិះយូរយ៉ាងនេះ សូម្បីតែខ្ញុំនិងប្រពន្ធរបស់ខ្ញុំក៏ដោយ។ ទោះបីជាយ៉ាងណា យើងក៏បានរៀបចំចេញទៅ តម្រង់ទៅទិសខាងជើង។ គោលដៅយើងគឺចង់ទៅសម្រាកនៅផ្ទះដ៏កក់ក្តៅមួយនៅក្បែរមាត់ខ្សាច់នៅប្រទេស ឌិនម៉ាក។ ពួកយើងរំពឹងទុកថាយើងទទួលបានបទពិសោធន៍និងរីករាយដ៏ល្អក្នុងអំឡុងពេលវិស្សមកាលនោះ។ យើងរំពឹងទុក និង ជឿជាក់ថាយើងនឹងទទួលបានពេលវេលាដ៏ល្អ ព្រោះវានឹងសាកសមនឹងការចំណាយពេលដ៏យូរដែលយើងបានធ្វើដំណើរនេះ។
ខណៈពេលជីវិតយើងមានការផ្លាស់ប្តូរ វាក៏អាចនៅជាប់ដោយ៖ ភាពរំភើបរីករាយ និងការរំពឹងទុកវិជ្ជមាន ឬដោយភាពភ័យខ្លាច ការព្រួយបារម្ភនិងអសុវត្ថិភាព។
ពេលខ្លះចំណុចទាំងពីរខាងលើនេះ ហាក់បីដូចជាចម្លែកណាស់។ តើអ្នកយល់អារម្មណ៍នេះទេ? ពេលខ្លះ អ្វីមួយថ្មីកើតឡើង អ្នកក៏ត្រូវប្រឈមនឹងការសម្រេចចិត្តចាកចេញពីកន្លែងដែលអ្នកធ្លាប់នៅ ហើយស្វែងរកអ្វីដែលថ្មី។
ខ្ញុំចង់ផ្តល់ឲ្យចំណុច៣យ៉ាង លើដំណើររបស់អ្នក។
ចំណុចទាំងបីនេះ អាចជួយអ្នកឲ្យស្វែងរកឃើញសន្តិភាព និង ទំនុកចិត្តនៅពេលដែលមានការផ្លាស់ប្តូរមិនច្បាស់លាស់ និង ភាពចលាចលណាមួយកើតឡើង៖
- ជឿលើ “អ្នកដឹកនាំផ្លូវ”
- មាននិមិត្តចំពោះន្លែងដែលអ្នកកំពុងទៅ ហើយកន្លែងនោះមានទិដ្ឋភាពបែបណា
- នៅជាប់ជាមួយមនុស្សដែលអ្នកស្រលាញ់
សម្រាប់លេខ១: ជឿលើ “អ្នកដឹកនាំផ្លូវ”
ពេលដែលខ្ញុំកំពុងបើកយ៉ាងលឿនលើផ្លូវ ក្នុងល្បឿន ២០០គមក្នុងមួយម៉ោង បើកបាន១០០គីឡូ ពេលនោះកូនៗខ្ញុំកំពុងតែដេកយ៉ាងលង់លក់។ ពួកគេដឹងថា ខ្ញុំដឹងគោលដៅ ហើយចេះគ្រប់គ្រងល្បឿន និង ដឹងថាទេវតារបស់ព្រះជាម្ចាស់គឺនៅជុំវិញការពារគេ។
នៅពេលអ្នកផ្តល់ចង្កូតនៃជីវិតរបស់អ្នកទៅព្រះ អ្នកអាចទុកចិត្តទ្រង់ ថាទ្រង់នឹងយាងទៅគោលដៅជាមួយអ្នក។ ផ្លូវជាមួយព្រះយេស៊ូ ពេលខ្លះអាចនឹងមានឧបសគ្គ មានភាពលំបាក មានជម្លោះ និងភាពសង្ស័យ ប៉ុន្តែឆ្លងកាត់ការនេះ អ្នកអាចប្រាកដចិត្តបានថាព្រះជាម្ចាស់មានអំណាច ហើយទ្រង់ចង់ផ្តល់អ្វីដែលល្អបំផុតសម្រាប់អ្នក។
យើងនឹងមើលទៅលើចំណុច២ទៀតនៅថ្ងៃស្អែក។
ការអនុវត្ត
បិទភ្នែកអ្នកមួយភ្លែត ហើយស្រមើស្រម៉ៃមើលថាអ្នកកំពុងអង្គុយនៅកៅអីក្រោយ ហើយព្រះជាម្ចាស់កាន់ដៃចង្កូតនៃជីវិតអ្នកក្នុងព្រះហស្តទ្រង់យ៉ាងជាប់។
Daniel Kalupner, ICF Nürnberg
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
Related Plans

Breakout

THINGS OF HEAVEN (Where We Come From) with Red Rocks Worship

Doing Business God’s Way

Understanding the Power of Testimony

Spirit Calling

Your Reset Life

Reimagine Influence Through the Life of Lydia

Sharing Your Faith in the Workplace

Who Am I, Really? Discovering the You God Had in Mind
