#JESUS2020 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះជាម្ចាស់Sample

តើអ្នកធ្លាប់ឈប់ហើយគិតអំពីអ្វីដែលមានឥទ្ធិពលលើអ្នក ឬផ្ទុយទៅវិញតើនរណាមានឥទ្ធិពលលើអ្នក?
យើងទាំងអស់គ្នាអាចស្គាល់ពាក្យស្លោកមួយ "អ្វីដែលអ្នកញ៉ាំគឺអ្វីដែលអ្នកទទួល!" នេះមានន័យថាប្រសិនបើអ្នកញ៉ាំមិនទៀងទាត់ ឬអាហារមិនល្អវាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកអវិជ្ជៈមាន ឬ វិជ្ជមាន។ នៅពេលយើងក្រឡេកមើលព្រះគម្ពីរ គឺបានចែងចំៗដូចគ្នាអំពីមនុស្សនៅជុំវិញខ្លួនយើង។ នៅក្នុងគម្ពីរសុភាសិតក៏បានចែងថា ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏បង្រៀនគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ នៅពេលដែលយើងនៅជាមួយមនុស្សល្អយើងអាចបង្កើនប្រាជ្ញា ហើយថែមទាំងអាចក្លាយជាមនុស្សល្អប្រសើរតាមរយៈពួកគេទៀតផង។
សម្រាប់ពួកយើងដែលជាគ្រីស្ទានមានន័យថាប្រសិនបើយើងបណ្ដុះទំនាក់ទំនងជាមួយអ្នកមានជំនឿដូចគ្នា ហើយស្រឡាញ់ព្រះយេស៊ូវនិងចង់រីកលូតលាស់នូវសេចក្តីជំនឿរបស់ពួកគេ
ដូចយើងដែរ នោះយើងនឹងក្លាយជាមនុស្សកាន់តែប្រសើរឡើងដោយស្វ័យប្រវត្តិតាមរយៈការប្រកបនេះ។ ប្រសិនបើយើងនៅតែបន្ទាបខ្លួននៅក្នុងទំនាក់ទំនងរបស់យើងនោះយើងក៏បើកទ្វារឱ្យព្រះជាម្ចាស់លត់ដំជីវិតយើងតាមរយៈអ្នកដ៏ទៃទៀត។
ប៉ុន្តែចុះបើសិន“ ឥទ្ធិពលអាក្រក់”វិញ?
កូរិនថូស ជំពូកទី ១ បានដាស់តឿនយើង ហើយចែងថាយើងគួរតែមានប្រាជ្ញាអំពីអ្នកនៅជុំវិញខ្លួនយើង ព្រោះបើនៅក្នុងក្រុមអាក្រក់ធ្វើឱ្យចរិកល្អទៅជាអាក្រក់។ យើងមិនចង់ឲ្យចរិតរបស់យើងទទួលឥទ្ធិពលពីអ្វីដែលផ្ទុយពីការណែនាំរបស់ព្រះជាម្ចាស់ឡើយ។
ទ្រង់គឺជាគង្វាលដ៏ល្អ ជាពន្លឺដែលដឹកនាំយើង ជាផ្លូវតូចចង្អៀតដែលនាំយើងទៅឯព្រះវរបិតា។ នៅពេលដែលយើងជួបជុំគ្នាជាមួយមនុស្សដែលមានគំនិតដូចគ្នា ហើយមានព្រះយេស៊ូវជាចំណុចកណ្តាលពេលនោះយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យហើយ។
នៅពេលដែលព្រះយេស៊ូវនៅលើឈើឆ្កាងទ្រង់ជ្រាបថាបេសកកម្មរបស់ទ្រង់មកដល់ទីបញ្ចប់ហើយ។ ប៉ុន្តែពួកសិស្សរបស់ទ្រង់នឹងបន្តនៅជាក្រុមដែលមានមិត្តភាពពិតប្រាកដ ដែលចេះពង្រឹងលត់ដំ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។
ការអនុវត្ត
តើអ្នកស្ថិតនៅក្នុងក្រុមតូចដែលមានមនុស្សមានគំនិតដូចគ្នាឬទេ? ចូរក្រឡែកមើលទៅ លើមនុស្សដែលនៅជុំវិញខ្លួនអ្នកឲ្យបានកាន់តែច្បាស់។ តើនរណាខ្លះជះឥទ្ធិពលវិជ្ជមានមកលើអ្នក ហើយនរណាខ្លះជះឥទ្ធិពលអវិជ្ជមាន?
Danila Rodriguez, ICF Karlsruhe
Scripture
About this Plan

ក្នុងអំឡុងពេលសប្តាហ៍មុនពេលបុណ្យរំឭកថ្ងៃដែលព្រះយេស៊ូគ្រិស្តរស់ឡើងវិញ យើងចង់ស្វែងយល់ឲ្យកាន់តែជ្រាលជ្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នៃជំនឿរបស់យើង ស្គាល់ព្រះយេស៊ូវឲ្យកាន់តែច្បាស់ និងបទពិសោធន៍ពីរបៀបនៃការប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងដែលអាចផ្លាស់ប្តូរជីវិតរបស់យើងជារៀងរហូត។
More
Related Plans

Breakout

THINGS OF HEAVEN (Where We Come From) with Red Rocks Worship

Doing Business God’s Way

Understanding the Power of Testimony

Spirit Calling

Your Reset Life

You Say You Believe, but Do You Obey?

The Holy Spirit: God Among Us

Sharing Your Faith in the Workplace
