Zechariah 14:3-9

សាការី 14:3-9 - ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មក
ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ
ដូច​នៅ​ថ្ងៃ​ព្រះអង្គ​ធ្វើ​សឹក​សង្គ្រាម
និង​ថ្ងៃ​ព្រះអង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។
នៅ​ថ្ងៃ​នោះ ព្រះអង្គ​ដាក់​ព្រះ‌បាទា
លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង
ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។
ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល
ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច
ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។
ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង
ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។
ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង
ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង
រហូត​ដល់​អាសែល។
អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី
នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។
ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក
ហើយ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ
ក៏​មក​ជា​មួយ​ដែរ។
នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ
លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។
ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា
មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។
ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ
សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ
នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិត
ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត
មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច
រដូវ​ប្រាំង​ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។
ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ
លើ​ផែនដី​ទាំង​មូល។
នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ
ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​គត់
គឺ​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ។

ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មក ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ដូច​នៅ​ថ្ងៃ​ព្រះអង្គ​ធ្វើ​សឹក​សង្គ្រាម និង​ថ្ងៃ​ព្រះអង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។ នៅ​ថ្ងៃ​នោះ ព្រះអង្គ​ដាក់​ព្រះ‌បាទា លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក ហើយ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ ក៏​មក​ជា​មួយ​ដែរ។ នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។ ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។ ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិត ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច រដូវ​ប្រាំង​ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ លើ​ផែនដី​ទាំង​មូល។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ គឺ​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ។

សាការី 14:3-9

Zechariah 14:3-9