Romans 4:1-8

រ៉ូម 4:1-8 - ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​លោក​អប្រាហាំ ដែល​ជា​បុព្វបុរស*​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ តើ​លោក​បាន​ទទួល​អ្វី​ខ្លះ? ប្រសិន​បើ​លោក​អប្រាហាំ​បាន​សុចរិត ដោយ‌សារ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​នោះ លោក​អាច​នឹង​អួត‌អាង​ខ្លួន​បាន​មែន។ ប៉ុន្តែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ លោក​ពុំ​អាច​អួត‌អាង​ទេ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» ។ ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។ ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឲ្យ​សុចរិត ព្រះអង្គ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថា:
«អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​អត់‌ទោស
និង​លុប​បំបាត់​អំពើ​បាប​ចោល
ពិត​ជា​មាន​សុភមង្គល​ហើយ!
បុរស​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​មិន​គិត‌គូរ
ពី​បាប​របស់​ខ្លួន​ទេ
បុរស​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!» ​។

ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​លោក​អប្រាហាំ ដែល​ជា​បុព្វបុរស*​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ តើ​លោក​បាន​ទទួល​អ្វី​ខ្លះ? ប្រសិន​បើ​លោក​អប្រាហាំ​បាន​សុចរិត ដោយ‌សារ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​នោះ លោក​អាច​នឹង​អួត‌អាង​ខ្លួន​បាន​មែន។ ប៉ុន្តែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ លោក​ពុំ​អាច​អួត‌អាង​ទេ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» ។ ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។ ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឲ្យ​សុចរិត ព្រះអង្គ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថា: «អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​អត់‌ទោស និង​លុប​បំបាត់​អំពើ​បាប​ចោល ពិត​ជា​មាន​សុភមង្គល​ហើយ! បុរស​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​មិន​គិត‌គូរ ពី​បាប​របស់​ខ្លួន​ទេ បុរស​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!» ​។

រ៉ូម 4:1-8

Romans 4:1-8