ទំនុកតម្កើង 95:6-11

ទំនុកតម្កើង 95:6-11 - ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា
ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង
របស់​ព្រះអង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស
ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា
ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការ
ដែល​យើង​ធ្វើ​ក៏​ដោយ។
ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះ
បាន​ធ្វើ​ឲ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង
ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​វង្វេង
គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក
ជា​មួយ​យើង​ជា​ដាច់​ខាត!

ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​យើង​មក ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការ ដែល​យើង​ធ្វើ​ក៏​ដោយ។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ មនុស្ស​នៅ​ជំនាន់​នោះ បាន​ធ្វើ​ឲ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា: ពួក​នេះ​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត!

ទំនុកតម្កើង 95:6-11