Psalm 90:12-17

ទំនុកតម្កើង 90:12-17 - សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា
អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា
ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត
ប្រកប​ដោយ​ប្រាជ្ញា។

ព្រះ‌អម្ចាស់​អើយ
សូម​យាង​មក​វិញ
តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត
សូម​អាណិត​មេត្តា​យើង​ខ្ញុំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង!
សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ដ៏​លើស‌លុប​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម
នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ
អស់​មួយ​ជីវិត។
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ
អស់​រយៈ​ពេល​យ៉ាង​យូរ
ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា
សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ
មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។
សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
ហើយ​សម្តែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ
បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ផង។
ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​សម្តែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង
សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន
ពិត​មែន​ហើយ
សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ
បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។

សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត ប្រកប​ដោយ​ប្រាជ្ញា។ ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​វិញ តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដ៏​លើស‌លុប​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ អស់​មួយ​ជីវិត។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។ សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្តែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ផង។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សម្តែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។

ទំនុកតម្កើង 90:12-17

Psalm 90:12-17