ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ
ដែលព្រះអង្គបានធ្វើ
ទូលបង្គំនឹងរីករាយដោយសារព្រះអង្គ
ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង
បពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុត
ទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។