ទំនុកតម្កើង 9:1-6

ទំនុកតម្កើង 9:1-6 - ទូលបង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត
ទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យ
ដែល​ព្រះអង្គ​បាន​ធ្វើ
ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះអង្គ
ទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង
បពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ!។
ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ
ហើយ​ជំពប់​ជើង​ដួល​វិនាស
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ
ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ
គឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត
ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក
ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។
ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ
ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច
រហូត​ត​ទៅ។
ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច!
រីឯ​ក្រុង​នានា​របស់​គេ
ព្រះអង្គ​បាន​រំលាយ​អស់​ហើយ
គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។

ទូលបង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះអង្គ ទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង បពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ!។ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ ហើយ​ជំពប់​ជើង​ដួល​វិនាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ គឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។ ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច រហូត​ត​ទៅ។ ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច! រីឯ​ក្រុង​នានា​របស់​គេ ព្រះអង្គ​បាន​រំលាយ​អស់​ហើយ គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។

ទំនុកតម្កើង 9:1-6

ទំនុកតម្កើង 9:1-6