ទំនុកតម្កើង 73:25-28

នៅស្ថានបរមសុខ ទូលបង្គំគ្មានទីពឹងណា ផ្សេងទៀត ក្រៅពីព្រះអង្គឡើយ នៅលើផែនដី បើព្រះអង្គគង់នៅជាមួយទូលបង្គំ ទូលបង្គំក៏មិនចង់បានអ្វីផ្សេងទៀតដែរ។ រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។ អស់អ្នកដែលងាកចេញឆ្ងាយ ពីព្រះអង្គនឹងត្រូវអន្តរាយ ហើយព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:25-28