Psalms 68:4-6

ទំនុកតម្កើង 68:4-6 - ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់
ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ!
ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ
ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍!
ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។
ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!
ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ*
ព្រះអង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា
ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។
ព្រះ‌ជាម្ចាស់​ប្រទាន​គ្រួសារឲ្យ​មនុស្ស​ឯកោ
ព្រះអង្គ​នាំ​អ្នក​ជាប់​ឃុំ‌ឃាំង
ឲ្យ​មាន​សេរី‌ភាព​ពេញ​ទី
រីឯ​ជន​បះ‌បោរ​វិញ
គេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួត‌ហែង។

ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ! ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ* ព្រះអង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។ ព្រះ‌ជាម្ចាស់​ប្រទាន​គ្រួសារឲ្យ​មនុស្ស​ឯកោ ព្រះអង្គ​នាំ​អ្នក​ជាប់​ឃុំ‌ឃាំង ឲ្យ​មាន​សេរី‌ភាព​ពេញ​ទី រីឯ​ជន​បះ‌បោរ​វិញ គេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួត‌ហែង។

ទំនុកតម្កើង 68:4-6

Psalms 68:4-6