Psalm 68:19-31

ទំនុកតម្កើង 68:19-31 - សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ
ដ្បិត​ព្រះអង្គ​តែងតែ​ជួយ​គាំទ្រ
និង​សង្គ្រោះ​យើង។
- សម្រាក
ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង
ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើង
ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។
ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា
ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល
របស់​ជន​ទុច្ចរិត​ទាំង​នោះ។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន
យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក
ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម
របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម
របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។
ឱ​ព្រះ‌ជាម្ចាស់​អើយ
មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ
ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់
ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ
មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខ
និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ
ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី
នាំ​គ្នា​វាយ​ក្រាប់។
ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ
សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស
របស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ
បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា
ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត
រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន
និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។
ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ
ដូច​ព្រះអង្គ​តែងតែ​ជួយ​យើង​ខ្ញុំ
ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ
ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម
ជា​កន្លែង​ដែល​ស្ដេច​នានា
នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។
សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប
ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង
ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា
ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។
ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ
ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។
សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ
ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។
ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី
នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​តែងតែ​ជួយ​គាំទ្រ និង​សង្គ្រោះ​យើង។ - សម្រាក ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើង ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល របស់​ជន​ទុច្ចរិត​ទាំង​នោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។ ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី នាំ​គ្នា​វាយ​ក្រាប់។ ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស របស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។ ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​ជួយ​យើង​ខ្ញុំ ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។ សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។ សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។ ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើង 68:19-31

Psalm 68:19-31