ទំនុកតម្កើង 63:3-8

ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងព្រះអង្គ។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ អស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងលើកដៃឡើង ថ្វាយបង្គំព្រះនាមព្រះអង្គ។ ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។ ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយ ក្រោមម្លប់បារមីព្រះអង្គ។ ចិត្តគំនិតទូលបង្គំ នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្ដារបស់ព្រះអង្គ។
ទំនុកតម្កើង 63:3-8