Psalm 54:1-7

ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ដោយយល់ដល់ឫទ្ធានុភាពរបស់ព្រះអង្គ។ ឱព្រះជាម្ចាស់អើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងព្រះជាម្ចាស់ទេ។ - សម្រាក ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំ ព្រះអម្ចាស់នឹងការពារជីវិតខ្ញុំ។ ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកម្ទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ! ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។ ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចផុតពីអាសន្នគ្រប់បែបយ៉ាង ហើយទូលបង្គំនឹងឃើញខ្មាំងសត្រូវ របស់ទូលបង្គំបរាជ័យ។
ទំនុកតម្កើង 54:1-7