Psalms 51:1-5

ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប សូមលើកលែងទោសឲ្យទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ អាណិតមេត្តាដ៏ទូលំទូលាយ។ សូមលុបលាងកំហុសទូលបង្គំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប! ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែសុចរិត ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។ ទូលបង្គំមានកំហុសតាំងពីកំណើតមក ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
ទំនុកតម្កើង 51:1-5