Psalm 40:1-3

ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់ សម្រែកទូលអង្វររបស់ខ្ញុំ។ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។
ទំនុកតម្កើង 40:1-3