ទំនុកតម្កើង 34:8-14

ទំនុកតម្កើង 34:8-14 - ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ
ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់
មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប!
អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ​អើយ
ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
នឹង​មិន​ខ្វះ​អ្វី​ឡើយ។
អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន
ខ្វះ​ខាត​ចំណី​បរិភោគ
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់
នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។
កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មក
ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក
ឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។
តើ​មាន​នរណា​ចង់​បាន​អាយុ​វែង
និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?
បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាត
កុំ​ពោល​ពាក្យ​អាក្រក់
និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។
ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ
ចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត
យ៉ាង​អស់​ពី​ចិត្ត។

ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់ មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប! អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ​អើយ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ នឹង​មិន​ខ្វះ​អ្វី​ឡើយ។ អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។ កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក ឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។ តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ? បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាត កុំ​ពោល​ពាក្យ​អាក្រក់ និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។ ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត យ៉ាង​អស់​ពី​ចិត្ត។

ទំនុកតម្កើង 34:8-14