Psalms 33:18-22

ព្រះអម្ចាស់តាមថែរក្សា អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។ ព្រះអង្គសង្គ្រោះគេឲ្យរួចពីសេចក្ដីស្លាប់ ហើយឲ្យគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។ យើងផ្ញើជីវិតលើព្រះអម្ចាស់ ព្រះអង្គជួយសង្គ្រោះ និងការពារយើង យើងមានអំណរសប្បាយ ដោយរួមជាមួយព្រះអង្គ យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។
ទំនុកតម្កើង 33:18-22