Psalm 27:4-9

ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់ របស់ព្រះអម្ចាស់អស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។ ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវ ដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា របស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់។ ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំ សូមមេត្តាប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំវិញផង!។ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង» នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ សូមកុំព្រះពិរោធ ហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ! ព្រះអង្គបានសង្គ្រោះទូលបង្គំ សូមកុំលះបង់ទូលបង្គំ! ឱព្រះសង្គ្រោះទូលបង្គំអើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
ទំនុកតម្កើង 27:4-9