Psalm 25:4-10

ទំនុកតម្កើង 25:4-10 - ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង
សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅ
ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។
ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក
ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ
និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។
សូម​បំភ្លេច​អំពើ​បាប និង​កំហុស
ដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្ត
កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។
ឱ​ព្រះ‌អម្ចាស់​អើយ
ទ្រង់​តែង​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​ព្រះ‌ហឫទ័យ​សប្បុរស​ជានិច្ច
សូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។
ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
និង​ទៀង​ត្រង់
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​បង្ហាញ
ឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។
ព្រះអង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាព
ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត
ព្រះអង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់
ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។
ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​ស្មោះ​ត្រង់​ទាំង​ស្រុង
ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី*
និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។ សូម​បំភ្លេច​អំពើ​បាប និង​កំហុស ដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្ត កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​តែង​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​សប្បុរស​ជានិច្ច សូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​បង្ហាញ ឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។ ព្រះអង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាព ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត ព្រះអង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី* និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។

ទំនុកតម្កើង 25:4-10

Psalm 25:4-10