Psalms 19:1-4

ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់ព្រះជាម្ចាស់ អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ របស់ព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។ ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា ត្រាច់ចរលើផែនដីទាំងមូល ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ ជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ។
ទំនុកតម្កើង 19:1-4