Psalms 18:30-50

ទំនុកតម្កើង 18:30-50 - មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង
ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក
ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។
មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់
ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់
មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ
ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។
ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង
និង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។
ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ
រត់​លឿន​ដូច​សត្វ​ក្ដាន់
ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។
ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក
និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។
ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ
ព្រះអង្គ​គាំទ្រ​ទូលបង្គំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ
ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង
ដោយ​ព្រះ‌ហឫទ័យ​មេត្តា។
ព្រះអង្គ​ការពារ​ទូលបង្គំ
មិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់
មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។
ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ
និង​ចាប់​ពួក​គេ​បាន
ហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេ
ដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។
ទូលបង្គំ​កាប់​សម្លាប់​ពួក​គេ
មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ
ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។
ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំង
នឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព
រត់​នៅ​មុខ​ទូលបង្គំ
ហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក
ដែល​ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។
គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ
តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ
គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់
តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។
ទូលបង្គំ​បាន​កម្ទេច​ពួក​គេ​ឲ្យ​ហ្មត់
ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់
ទូលបង្គំ​បាន​បោស​ពួក​គេ
ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច
ពី​ការ​បះ‌បោរ​របស់​ប្រជា‌ជន
ហើយ​តែង‌តាំង​ទូលបង្គំ
ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានា
ប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ស្គាល់
បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។
ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ
ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់
គេ​ក៏​ធ្វើ​តាម​ភ្លាម។
ជន​បរទេស​បាក់​ទឹក​ចិត្ត
ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក
ទាំង​ភ័យ​ញាប់‌ញ័រ។

ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ
ដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ!
សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់
ដែល​បាន​សង្គ្រោះ​ទូលបង្គំ!
ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ
មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ
ព្រះអង្គ​បាន​បង្ក្រាប​ប្រជា‌ជន​នានា
ឲ្យ​មក​ចុះ​ចូល​នឹង​ទូលបង្គំ
ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ
ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។
ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់
ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ
និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី
មនុស្ស​ឃោរ‌ឃៅ។
ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ
តម្កើង​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ឱ​ព្រះ‌អម្ចាស់​អើយ!
ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម
របស់​ព្រះអង្គ។
ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ
ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​តែង‌តាំង
ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់
ចំពោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក
គឺ​ចំពោះ​ស្ដេច​ដាវីឌ
និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។

មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។ មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់ ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង និង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។ ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះ‌ហឫទ័យ​មេត្តា។ ព្រះអង្គ​ការពារ​ទូលបង្គំ មិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។ ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​ចាប់​ពួក​គេ​បាន ហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។ ទូលបង្គំ​កាប់​សម្លាប់​ពួក​គេ មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំង នឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព រត់​នៅ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។ គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។ ទូលបង្គំ​បាន​កម្ទេច​ពួក​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ទូលបង្គំ​បាន​បោស​ពួក​គេ ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួច ពី​ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​តែង‌តាំង​ទូលបង្គំ ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។ ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។ ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក ទាំង​ភ័យ​ញាប់‌ញ័រ។ ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ ដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​បាន​សង្គ្រោះ​ទូលបង្គំ! ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ តម្កើង​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​តែង‌តាំង ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។

ទំនុកតម្កើង 18:30-50

Psalms 18:30-50