Psalms 18:1-7

ទំនុកតម្កើង 18:1-7 - ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖
ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ
ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ!
ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំ
ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ
ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ
ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ
ជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល
ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ
និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។
ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ
ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។
សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ
រីឯ​សេចក្ដី​វិនាស​អន្តរាយ
ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។
សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ
ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។
នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់
ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ
ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ
ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ
ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់
ព្រះ‌កាណ៌​របស់​ព្រះអង្គ។

ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ
ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា
ហើយ​កក្រើក
ដោយ‌សារ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។

ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ! ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។ ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។ សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។ សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។ នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។ ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។

ទំនុកតម្កើង 18:1-7

Psalms 18:1-7