Psalms 119:1-8

អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះឱវាទមក ដើម្បីឲ្យ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។ ទូលបង្គំចង់ប្រតិបត្តិតាម ច្បាប់របស់ព្រះអង្គ សូមកុំបោះបង់ចោលទូលបង្គំសោះឡើយ!
ទំនុកតម្កើង 119:1-8