ទំនុកតម្កើង 116:1-12

ទំនុកតម្កើង 116:1-12 - ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់
ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង
ដែល​ខ្ញុំ​ទទូច​អង្វរ
ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំ
អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ។
មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ
ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់
ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។
ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង!
ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត
ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
អាណិត​មេត្តា។
ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាប
ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។
ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ
ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ
បាន​សុខ‌សាន្ត។
ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់
ព្រះអង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ
ហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។
ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ក្នុង​ពិភព​មនុស្ស​លោក​នេះ។
ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល
ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។
ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា
យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស
ណា​ម្នាក់​បាន​ឡើយ។
តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង
នឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?

ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ ព្រះអង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ។ មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់ ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។ ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​មេត្តា។ ព្រះ‌អម្ចាស់​ជួយ​ការពារ​មនុស្ស​ទន់‌ទាប ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ បាន​សុខ‌សាន្ត។ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ព្រះអង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ ហើយ​ការពារ​ខ្ញុំ​មិន​ឲ្យ​ជំពប់​ដួល​ឡើយ។ ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពិភព​មនុស្ស​លោក​នេះ។ ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា ខ្ញុំ​ជា​មនុស្ស​វេទនា។ ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស ណា​ម្នាក់​បាន​ឡើយ។ តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង នឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?

ទំនុកតម្កើង 116:1-12