Psalms 105:1-4

ទំនុកតម្កើង 105:1-4 - ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់
ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ!
ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
ប្រាប់​ប្រជា‌ជាតិ​នានា!
ចូរ​ច្រៀង​តម្កើង​ព្រះអង្គ
ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ!
ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ធ្វើ!
ចូរ​ខ្ពស់​មុខ​ឡើង
ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ព្រះ​ដ៏វិសុទ្ធ!
អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ
ចូរ​សប្បាយ​ចិត្ត​ចុះ!
ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា
ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឥត​ឈប់‌ឈរ​ឡើយ!
Psalms 105:1-4