Psalms 104:24-34

ទំនុកតម្កើង 104:24-34 - ឱ​ព្រះ‌អម្ចាស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​មាន​ច្រើន​ឥត​គណនា
ព្រះអង្គ​ធ្វើ​ការ​ទាំង​អស់​នោះ
ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ
សព្វ​សារ‌ពើ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។

មើល៍‌ហ្ន៎! សមុទ្រ​ធំ‌ធេង​ដាច់​កន្ទុយ​ភ្នែក
នៅ​ក្នុង​នោះ​មាន​មច្ឆា‌ជាតិ​គ្រប់​យ៉ាង ទាំង​ធំ
ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។
នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ
ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត
ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។
សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ
ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។
ពេល​ព្រះអង្គ​ប្រទាន​ចំណី​អាហារ
វា​ក៏​នាំ​គ្នា​ទទួល​យក
ពេល​ព្រះអង្គ​ផ្គត់‌ផ្គង់​ឲ្យ
វា​បាន​ឆ្អែត​ស្កប់‌ស្កល់។
ប៉ុន្តែ បើ​ព្រះអង្គ​មិន​រវី‌រវល់​ទេ​នោះ
វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ
ហើយ​បើ​ព្រះអង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា
វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។
ពេល​ណា​ព្រះអង្គ​ប្រទាន​ខ្យល់​ដង្ហើម
សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង
ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី
មាន​ជីវិត​ឡើង​វិញ។
សូម​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
សូម​ព្រះ‌អម្ចាស់​រីក‌រាយ
នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ!
ពេល​ព្រះអង្គ​ទត​មក​ផែនដី
នោះ​ផែនដី​ក៏​ញាប់‌ញ័រ
ពេល​ព្រះអង្គ​ពាល់​ភ្នំ
នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។
អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!
ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​របស់​ខ្ញុំ
ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!
សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ
បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ
សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​ព្រះ‌អម្ចាស់។

ឱ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​មាន​ច្រើន​ឥត​គណនា ព្រះអង្គ​ធ្វើ​ការ​ទាំង​អស់​នោះ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារ‌ពើ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។ មើល៍‌ហ្ន៎! សមុទ្រ​ធំ‌ធេង​ដាច់​កន្ទុយ​ភ្នែក នៅ​ក្នុង​នោះ​មាន​មច្ឆា‌ជាតិ​គ្រប់​យ៉ាង ទាំង​ធំ ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។ នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។ សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។ ពេល​ព្រះអង្គ​ប្រទាន​ចំណី​អាហារ វា​ក៏​នាំ​គ្នា​ទទួល​យក ពេល​ព្រះអង្គ​ផ្គត់‌ផ្គង់​ឲ្យ វា​បាន​ឆ្អែត​ស្កប់‌ស្កល់។ ប៉ុន្តែ បើ​ព្រះអង្គ​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ព្រះអង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។ ពេល​ណា​ព្រះអង្គ​ប្រទាន​ខ្យល់​ដង្ហើម សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី មាន​ជីវិត​ឡើង​វិញ។ សូម​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​ព្រះ‌អម្ចាស់​រីក‌រាយ នឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ! ពេល​ព្រះអង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់‌ញ័រ ពេល​ព្រះអង្គ​ពាល់​ភ្នំ នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។ អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត! សូម​ឲ្យ​ទំនុក​របស់​ខ្ញុំ បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ សូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​ព្រះ‌អម្ចាស់។

ទំនុកតម្កើង 104:24-34

Psalms 104:24-34