Psalms 103:13-19

ទំនុកតម្កើង 103:13-19 - ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា
ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​យ៉ាង​នោះ​ដែរ
ដ្បិត​ព្រះអង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី
គឺ​ព្រះអង្គ​ឥត​ភ្លេច​ទេ​ថា
មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។

ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅ
ឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល
ពេល​ណា​មាន​ខ្យល់​បក់​មក
វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ
ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។
តែ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់
ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច
ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ព្រះអង្គ​ក៏​នឹង​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ
ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ
ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា
របស់​ព្រះអង្គ​ឥត​ភ្លេច​សោះ​ឡើយ។

ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះអង្គ
នៅ​ស្ថាន​បរម‌សុខ
ព្រះអង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។

ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​យ៉ាង​នោះ​ដែរ ដ្បិត​ព្រះអង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី គឺ​ព្រះអង្គ​ឥត​ភ្លេច​ទេ​ថា មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។ ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅ ឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ តែ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា របស់​ព្រះអង្គ​ឥត​ភ្លេច​សោះ​ឡើយ។ ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។

ទំនុកតម្កើង 103:13-19

Psalms 103:13-19