Proverbs 9:10-18

សុភាសិត 9:10-18 - ការ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ជា​ចំណេះ​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ។ ប្រាជ្ញា​ផ្ដល់​ឲ្យ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង។ បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សម្រាប់​ខ្លួន​ឯង បើ​អ្នក​វាយ‌ឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផល‌វិបាក​ខ្លួន​ឯង។

ភាព​លេលា​ប្រៀប​បាន​នឹង​ស្រី​ឡូ‌ឡា ឆោត‌ល្ងង់ គ្មាន​ដឹង​អ្វី​ទាំង​អស់។ ស្រី​នោះ​តែង​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​អង្គុយ​លើ​កៅ‌អី​មួយ តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង ហើយ​ស្រែក​ហៅ​មនុស្ស​ត្រឹម​ត្រូវ ដែល​ដើរ​កាត់​តាម​នោះ​ថា: «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា សុំ​អញ្ជើញ​ចូល​មក​ពិសា​ទឹក​លួច​គេ​ដ៏​ផ្អែម​ត្រជាក់ ហើយ​បរិភោគ​អាហារ​លួច​លាក់​ដ៏​ឆ្ងាញ់​ពិសា»។ អ្នក​ដែល​ស្ដាប់​តាម​ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា​ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​អស់​ទេ។

ការ​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ជា​ចំណេះ​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ។ ប្រាជ្ញា​ផ្ដល់​ឲ្យ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង។ បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សម្រាប់​ខ្លួន​ឯង បើ​អ្នក​វាយ‌ឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផល‌វិបាក​ខ្លួន​ឯង។ ភាព​លេលា​ប្រៀប​បាន​នឹង​ស្រី​ឡូ‌ឡា ឆោត‌ល្ងង់ គ្មាន​ដឹង​អ្វី​ទាំង​អស់។ ស្រី​នោះ​តែង​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​អង្គុយ​លើ​កៅ‌អី​មួយ តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង ហើយ​ស្រែក​ហៅ​មនុស្ស​ត្រឹម​ត្រូវ ដែល​ដើរ​កាត់​តាម​នោះ​ថា: «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា សុំ​អញ្ជើញ​ចូល​មក​ពិសា​ទឹក​លួច​គេ​ដ៏​ផ្អែម​ត្រជាក់ ហើយ​បរិភោគ​អាហារ​លួច​លាក់​ដ៏​ឆ្ងាញ់​ពិសា»។ អ្នក​ដែល​ស្ដាប់​តាម​ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា​ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​អស់​ទេ។

សុភាសិត 9:10-18

Proverbs 9:10-18