Micah 5:2-5

មីកា 5:2-5 - ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល
ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន
រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។
ពេល​នោះ បងប្អូន​របស់​បុត្រ
ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា
ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។
ស្ដេច​នោះ​នឹង​ក្រោក​ឡើង
ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល
ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់
និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​លោក។
អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត
ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ
ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម
រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។
ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត!
ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក
វាយ​លុក​ស្រុក​យើង
ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង
ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់
ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។
មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ
ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។
ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង
ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង
ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី
កណ្ដាប់​ដៃ​របស់​ពួក​គេ។

ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ ពេល​នោះ បងប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។ ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់ និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត! ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។ មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី កណ្ដាប់​ដៃ​របស់​ពួក​គេ។

មីកា 5:2-5

Micah 5:2-5