Micah 5:1-4

មីកា 5:1-4 - «បេថ្លេ‌ហិម​អេប្រាតា​អើយ!
ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាន
នៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែន
តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល
ក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។
លោក​នោះ​មាន​ដើម​កំណើត
តាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។
ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល
ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន
រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។
ពេល​នោះ បងប្អូន​របស់​បុត្រ
ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា
ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។
ស្ដេច​នោះ​នឹង​ក្រោក​ឡើង
ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល
ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់
និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​លោក។
អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត
ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ
ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម
រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។
ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត!
ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក
វាយ​លុក​ស្រុក​យើង
ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង
ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់
ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។

«បេថ្លេ‌ហិម​អេប្រាតា​អើយ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាន នៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។ លោក​នោះ​មាន​ដើម​កំណើត តាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។ ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ ពេល​នោះ បងប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។ ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់ និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត! ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។

មីកា 5:1-4

Micah 5:1-4