Malachi 3:10-11

ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរព្រះពរដ៏លើសលុបមកលើអ្នករាល់គ្នា»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញ ដំណាំរបស់អ្នករាល់គ្នា ហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា នឹងផ្ដល់ភោគផលបរិបូណ៌»។
ម៉ាឡាគី 3:10-11