Malachi 3:1-6

ម៉ាឡាគី 3:1-6 - ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
មាន​ព្រះ‌បន្ទូល​ថា៖
«យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន
ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។
រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក
នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។
រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ
កំពុង​តែ​មក​ហើយ»។
ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់
តើ​នរណា​អាច​ទ្រាំ​បាន?
នៅ​ពេល​ព្រះអង្គ​លេច​មក
តើ​នរណា​អាច​ឈរ​បាន?
ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក
និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។
ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ
រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។
ព្រះអង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ
ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ
ដូច​បន្សុទ្ធ​មាស និង​ប្រាក់។
ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ
មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។
ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល
តង្វាយ​របស់​អ្នក​ស្រុក​យូដា
និង​អ្នក​ក្រុង​យេរូ‌សាឡឹម
ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​មក​រក​អ្នក​រាល់​គ្នា
ដើម្បី​វិនិច្ឆ័យ​ទោស។
យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់
ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង
ពួក​ស្បថ​បំពាន
ពួក​សង្កត់‌សង្កិន​កម្មករ
ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា
ពួក​ធ្វើ​បាប​ជន​បរទេស
ហើយ​មិន​គោរព​កោតខ្លាច​យើង»។

«យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ
រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា
កូន​ចៅ​យ៉ាកុប​ដដែល»។

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់ តើ​នរណា​អាច​ទ្រាំ​បាន? នៅ​ពេល​ព្រះអង្គ​លេច​មក តើ​នរណា​អាច​ឈរ​បាន? ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។ ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។ ព្រះអង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ ដូច​បន្សុទ្ធ​មាស និង​ប្រាក់។ ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។ ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល តង្វាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់‌សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោតខ្លាច​យើង»។ «យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា កូន​ចៅ​យ៉ាកុប​ដដែល»។

ម៉ាឡាគី 3:1-6

Malachi 3:1-6