Joel 2:12-17

យ៉ូអែល 2:12-17 - «ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង
ដោយ​ស្មោះ​អស់​ពី​ចិត្ត
ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ចូរ​កែ​ប្រែ​ចិត្ត​គំនិត
កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ!
ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ
ដ្បិត​ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដាក់​ទោស​ទេ។
ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​លែង
ដាក់​ទោស​អ្នក​រាល់​គ្នា
ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ
គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ
ស្រា​ទំពាំង‌បាយជូរ និង​ប្រេង
ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!
ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ
ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡា‌រិក!
ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា
ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ
ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា
ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង
សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ!
ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!
ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់
នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ
និង​អាសនៈ ទាំង​ពោល​ថា:
ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ
ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង!
សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ
ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ។
សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ
ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?

«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដាក់​ទោស​ទេ។ ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​លែង ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយជូរ និង​ប្រេង ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡា‌រិក! ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ! ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់! ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង! សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?

យ៉ូអែល 2:12-17

Joel 2:12-17