John 12:12-26

យ៉ូហាន 12:12-26 - នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង*។ កាល​គេ​ឮ​ដំណឹង​ថា ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម គេ​នាំ​គ្នា​កាច់​ធាង​ទន្សែ កាន់​មក​ទទួល​ព្រះអង្គ ទាំង​ស្រែក​ថា៖
«ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ
ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់
គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!»
ព្រះ‌យេស៊ូ​រក​បាន​កូន​លា​មួយ ហើយ​ព្រះអង្គ​គង់​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា៖
« ប្រជា‌ជន ក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី!
មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក
យាង​មក​ដល់​ហើយ
ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា» ។
នៅ​ពេល​នោះ ពួក​សិស្ស*​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​ព្រះ‌យេស៊ូ​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​ព្រះអង្គ ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះអង្គ ស្រប​តាម​គម្ពីរ​ដែរ។ អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ កាល​ព្រះអង្គ​ហៅ​លោក​ឡាសារ​ចេញ​ពី​ផ្នូរ ហើយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។ បណ្ដា‌ជន​មក​ទទួល​ព្រះអង្គ ដ្បិត​គេ​បាន​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទី​សម្គាល់​នេះ។ ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​ឡើយ! មនុស្ស‌ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។

ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។ គេ​ចូល​ទៅ​ជិត​លោក​ភីលីព ជា​អ្នក​ភូមិ​បេតសៃ‌ដា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។ លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។

នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង*។ កាល​គេ​ឮ​ដំណឹង​ថា ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម គេ​នាំ​គ្នា​កាច់​ធាង​ទន្សែ កាន់​មក​ទទួល​ព្រះអង្គ ទាំង​ស្រែក​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!» ព្រះ‌យេស៊ូ​រក​បាន​កូន​លា​មួយ ហើយ​ព្រះអង្គ​គង់​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា៖ « ប្រជា‌ជន ក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​ដល់​ហើយ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា» ។ នៅ​ពេល​នោះ ពួក​សិស្ស*​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​ព្រះ‌យេស៊ូ​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​ព្រះអង្គ ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះអង្គ ស្រប​តាម​គម្ពីរ​ដែរ។ អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ កាល​ព្រះអង្គ​ហៅ​លោក​ឡាសារ​ចេញ​ពី​ផ្នូរ ហើយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។ បណ្ដា‌ជន​មក​ទទួល​ព្រះអង្គ ដ្បិត​គេ​បាន​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទី​សម្គាល់​នេះ។ ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​ឡើយ! មនុស្ស‌ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។ ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។ គេ​ចូល​ទៅ​ជិត​លោក​ភីលីព ជា​អ្នក​ភូមិ​បេតសៃ‌ដា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។ លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។

យ៉ូហាន 12:12-26

John 12:12-26