ΚΑΤΑ ΙΩΑΝΝΗΝ 12:12-16

យ៉ូហាន 12:12-16 - នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង*។ កាល​គេ​ឮ​ដំណឹង​ថា ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម គេ​នាំ​គ្នា​កាច់​ធាង​ទន្សែ កាន់​មក​ទទួល​ព្រះអង្គ ទាំង​ស្រែក​ថា៖
«ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ
ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់
គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!»
ព្រះ‌យេស៊ូ​រក​បាន​កូន​លា​មួយ ហើយ​ព្រះអង្គ​គង់​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា៖
« ប្រជា‌ជន ក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី!
មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក
យាង​មក​ដល់​ហើយ
ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា» ។
នៅ​ពេល​នោះ ពួក​សិស្ស*​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​ព្រះ‌យេស៊ូ​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​ព្រះអង្គ ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះអង្គ ស្រប​តាម​គម្ពីរ​ដែរ។

នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង*។ កាល​គេ​ឮ​ដំណឹង​ថា ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម គេ​នាំ​គ្នា​កាច់​ធាង​ទន្សែ កាន់​មក​ទទួល​ព្រះអង្គ ទាំង​ស្រែក​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!» ព្រះ‌យេស៊ូ​រក​បាន​កូន​លា​មួយ ហើយ​ព្រះអង្គ​គង់​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា៖ « ប្រជា‌ជន ក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​ដល់​ហើយ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា» ។ នៅ​ពេល​នោះ ពួក​សិស្ស*​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​ព្រះ‌យេស៊ូ​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​ព្រះអង្គ ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះអង្គ ស្រប​តាម​គម្ពីរ​ដែរ។

យ៉ូហាន 12:12-16

ΚΑΤΑ ΙΩΑΝΝΗΝ 12:12-16