ពួកគេពោលថា ព្រះអម្ចាស់បានសម្តែងព្រះអង្គ
ឲ្យខ្ញុំឃើញពីចម្ងាយ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា
“យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់
ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។
ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក
ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។