Jeremiah 17:14-17

យេរេមា 17:14-17 - ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា
នោះ​ទូលបង្គំ​នឹង​បាន​ជា
សូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិត
ដ្បិត​ព្រះអង្គ​តែង​ប្រោស​ប្រទាន​ឲ្យ
ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ!
ពួក​គេ​ពោល​មក​ទូលបង្គំ​ថា:
“តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ឯ​ណា
ចូរ​ឲ្យ​ព្រះ‌បន្ទូល​នោះ​សម្រេច​ជា​រូប​រាង​ចុះ!”
ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពុំ​បាន​ទទូច​សូម
ព្រះអង្គ​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។
ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា
ទូលបង្គំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះ
កើត​មាន​ចំពោះ​ពួក​គេ​ឡើយ។
ព្រះអង្គ​ជ្រាប​នូវ​ពាក្យ​សម្ដី
របស់​ទូលបង្គំ​ច្បាស់​ណាស់។
សូម​កុំ​បំភ័យ​ទូលបង្គំ​ឡើយ
ដ្បិត​ព្រះអង្គ​ជា​ជម្រក​របស់​ទូលបង្គំ
នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា នោះ​ទូលបង្គំ​នឹង​បាន​ជា សូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិត ដ្បិត​ព្រះអង្គ​តែង​ប្រោស​ប្រទាន​ឲ្យ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ! ពួក​គេ​ពោល​មក​ទូលបង្គំ​ថា: “តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ឯ​ណា ចូរ​ឲ្យ​ព្រះ‌បន្ទូល​នោះ​សម្រេច​ជា​រូប​រាង​ចុះ!” ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពុំ​បាន​ទទូច​សូម ព្រះអង្គ​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះ កើត​មាន​ចំពោះ​ពួក​គេ​ឡើយ។ ព្រះអង្គ​ជ្រាប​នូវ​ពាក្យ​សម្ដី របស់​ទូលបង្គំ​ច្បាស់​ណាស់។ សូម​កុំ​បំភ័យ​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ជា​ជម្រក​របស់​ទូលបង្គំ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។

យេរេមា 17:14-17

Jeremiah 17:14-17