Isaiah 9:1-4

អេសាយ 9:1-4 - ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី
ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។
កាល​ពី​មុន ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ
តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី
ត្រូវ​អាម៉ាស់
តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ
ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ
ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ
រស់​នៅ​បាន​រុងរឿង​ឡើង។
ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត
បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច
មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក
ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រោស​ប្រទាន
ឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង
ព្រម​ទាំង​ឲ្យ​គេ​មាន​អំណរ​ដ៏​លើស‌លុប។
គេ​នឹង​សប្បាយ​រីក‌រាយ​នៅ​ចំពោះ
ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចម្រូត
ឬ​ដូច​នៅ​ពេល​ចែក​ជយ‌ភណ្ឌ​ដែរ
ដ្បិត​ព្រះអង្គ​បំបាក់​នឹម
ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ
ព្រះអង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់
សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ
ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ
បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។

ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។ កាល​ពី​មុន ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ត្រូវ​អាម៉ាស់ តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង។ ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រោស​ប្រទាន ឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង ព្រម​ទាំង​ឲ្យ​គេ​មាន​អំណរ​ដ៏​លើស‌លុប។ គេ​នឹង​សប្បាយ​រីក‌រាយ​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចម្រូត ឬ​ដូច​នៅ​ពេល​ចែក​ជយ‌ភណ្ឌ​ដែរ ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ព្រះអង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។

អេសាយ 9:1-4

Isaiah 9:1-4