Isaiah 7:13-16

ពេលនោះ ព្យាការីអេសាយទូលព្រះរាជាថា៖ «បពិត្រព្រះរាជវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំ! ព្រះករុណាមិនត្រឹមតែធ្វើឲ្យមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំ ណាយព្រះហឫទ័យទៀតផង។ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន ទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។ បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អវិញ។ ប៉ុន្តែ មុនពេលបុត្រនោះ ចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ ស្រុករបស់ស្ដេចទាំងពីរដែលបានមក បំភ័យព្រះករុណា នឹងត្រូវគេបោះបង់ចោល ឲ្យនៅស្ងាត់ជ្រងំ។
អេសាយ 7:13-16